ឳ !ខេត្តកំពង់ចាមជាខេត្តដីស្អិត សៀបរាបឆ្ងាយពិតចិត្តចង់តែទៅ
គ្រាន់បានឃើញអូនក្បែរៗមាត់ផ្លូវ BBUអូនទៅធ្វើការរាល់ថ្ងៃ ។
យប់នេះចិត្តរៀមបងសែនរារែក ស្នាក់នៅដុំដែកក្បែរៗផ្ទះស្រី
អូនគេងលក់បាត់
គ្មានអាល័យ បងគេងស្រមៃនឹកអូនទាល់ភ្លឺ ។
ព្យុងយូត្រជាក់ធ្លាក់ខ្យល់ពីជើង ពពកស្ដើងៗផាយផាត់តាមខ្យល់
យប់យួនសែនស្ងាត់ចិត្តនឹកនិមល
អារម្មណ៍ក្ដុកក្ដួលចុកចាប់ពើតផ្សា ។
ឳ ! ព្រហ្មលិខិតម្ដេចមិនមេត្តា ទ្រូងសែនប្រេះឆាចិន្តាខ្វល់ខ្វាយ
ឳ ! ព្រហ្មលិខិតម្ដេចមិនមេត្តា ទ្រូងសែនប្រេះឆាចិន្តាខ្វល់ខ្វាយ
អូនពោលថាពៀរ កម្មគ្មាននិស្ស័យ រស់ទាំងអាល័យស្រមៃនឹកតែអូន ៕
by cowboy‑
by cowboy‑
0 comments:
Post a Comment