ឱ ! កែវនិមល | ចិត្តបងខ្វាយខ្វល់ | ព្រោះតែនឹកស្រី |
| បងស្ទើរតែឆ្កួត | ភ្លឹកស្មារតី | ចង់ប្រាប់ពិសី |
| | ថាបងស្រឡាញ់ ។ | |
| ចង់ស្រែកឱ្យលាន់ | ឱ្យបានរាប់ពាន់ | ពាក្យថាស្រឡាញ់ |
| រូបអូនស្អាតណាស់ | សក់រួញអង្កាញ់ | បងសូមស្រឡាញ់ |
| | តែអូនមួយនាក់ ។ | |
| ជួនកាលបងខឹង | ពេលកែវព្រលឹង | មានប្រុសរាក់ទាក់ |
| បងប្រច័ណ្ឌអូន | តែរូបស្រីម្នាក់ | បងសូមរួមរ័ក |
| | លុះអវសាន ។ | |
| ទោះកើតជាតិណា | បងសូមប្រាថ្នា | ជួបកែវកល្យាណ |
| គ្រប់ភពគ្រប់ជាតិ | ផ្ញើជីវិតប្រាណ | សូមឱ្យបងបាន |
| | ជួបតែពៅស្រី ។ | |
| ពេលអូនស្ងាត់ឈឹង | បងព្រួយទន្ទឹង | មើលតែផ្លូវស្រី |
| ថាតើរូបអូន | សុខទុក្ខឬអ្វី ? | បងស្ទើរតែក្ស័យ |
| | ព្រោះតែព្រួយអូន ។ | |
| សូមអូនមេត្តា | ទៅណាមកណា | រក្សាថែខ្លួន |
| ឱ្យដំណឹងផង | តាមអ៊ិ-មេលអូន | កុំភ្លេចណាស្ងួន |
| | ព្រោះបងទន្ទឹង ។ | |
| | | |
| ដោយៈ ឈន់ សុទ្ធិពង្ស | ||
| ឱ ! កែវនិមល | ចិត្តបងខ្វាយខ្វល់ | ព្រោះតែនឹកស្រី |

0 comments:
Post a Comment