បងសូមលាអូនទៅសិក្សា | តាមពាក្យសន្យាប៉ាម៉ាក់បង | |
| សូមអូនថែរក្សាខ្លួនផង | ព្រោះអីរូបបងឆ្ងាយពិសី | ។ |
| មាសស្ងួនកុំបារម្ភទុក្ខព្រួយ | ចិត្តបងមានមួយនោះគឺស្រី | |
| អូនជាខ្មែរមារយាទថ្លាថ្លៃ | បងសូមបេតីតែស្រីខ្មែរ | ។ |
| សូមអូនអាសូរដល់ចិត្តបង | កុំងាកបែរខ្នងរាប្រួលប្រែ | |
| សេចក្តីស្មោះត្រង់នៃស្រីខ្មែរ | អូនគប្បីថែខ្ជាប់ក្នុងប្រាណ | ។ |
| បងសូមសន្យានិងអូនថា | ពីរឆ្នាំទៀតណាកែវកល្យាណ | |
| នោះយើងទាំងពីរគង់តែបាន | សេចក្តីសុខសាន្តនៃស្នេហ៍យើង | ។ |
| | | |
| ដោយៈ ឈន់ សុទ្ធិពង្ស | ||
| បងសូមលាអូនទៅសិក្សា | តាមពាក្យសន្យាប៉ាម៉ាក់បង | |
| សូមអូនថែរក្សាខ្លួនផង | ព្រោះអីរូបបងឆ្ងាយពិសី | ។ |
| មាសស្ងួនកុំបារម្ភទុក្ខព្រួយ | ចិត្តបងមានមួយនោះគឺស្រី | |
| អូនជាខ្មែរមារយាទថ្លាថ្លៃ | បងសូមបេតីតែស្រីខ្មែរ | ។ |
| សូមអូនអាសូរដល់ចិត្តបង | កុំងាកបែរខ្នងរាប្រួលប្រែ | |
| សេចក្តីស្មោះត្រង់នៃស្រីខ្មែរ | អូនគប្បីថែខ្ជាប់ក្នុងប្រាណ | ។ |
| បងសូមសន្យានិងអូនថា | ពីរឆ្នាំទៀតណាកែវកល្យាណ | |
| នោះយើងទាំងពីរគង់តែបាន | សេចក្តីសុខសាន្តនៃស្នេហ៍យើង | ។ |
| | | |
| ដោយៈ ឈន់ សុទ្ធិពង្ស | ||






0 comments:
Post a Comment